ប្រវត្តិរបស់ស្ថាបនិកអគ្គនាយកនៃធនាគារអេស៊ីលីដា ACLEDA BANK PLc.
តើលោកអ្នកអានទាំងអស់គ្នាដឹងទេថាអគ្គនាយករបស់ក្រុមហ៊ុនធនាគារអេស៊ីលីដាគឹជានរណា??
ប្រវត្តិរបស់គាត់យ៉ាងណា??គាត់ធ្វើអ្វីខ្លះ?ទម្រាំអាចខ្លាយខ្លួនជា CEO របស់ធនាគារដ៏ធំមួយនេះ??
ថ្ងៃនេះដែរ The knowledge for you និងធ្វើការបកស្រាយជូនលោកអ្នកបានជ្រាប។
អគ្គនាយករបស់ធនាគារអេស៊ីលីដាមានឈ្មោះថាលោក អ៊ិន ចាន់នី លោកមានស្រុកកំណើតនៅ ឃុំ ជ្រៃធំ ស្រុក ស៊ីធរកណ្តាល ខេត្ត ព្រៃវែង។លោកធ្លាប់បានរស់នៅជាមួយនិងឪពុកម្តាយនៅក្រុងភ្នំពេញ តែជាអកុសលនៅឆ្នាំ១៩៧៥ លោកនិងក្រុមគ្រួរសារត្រូវបានក្រុមអង្គការអាវខ្មៅធ្វើការជន្លៀសចេញទៅស្រុកកំណើតវិញ តែការជន្លៀសនេះពុំទាន់គ្រប់គ្រានឡើយគឹលោកនិងក្រុមគ្រួរសារត្រូវជន្លៀសទៅដល់ខេត្តបាត់ដំបង
ក្នុងរបបគុម្មុយនីស ពលពត ទាំងរូបលោកនិងក្រុមគ្រូសារ ហើយនិងប្រជាជនខ្មែរត្រូវរស់រងទុក្ខ
លំបាកលំបិនវេទនាបំផុត។
តែនៅឆ្នាំ ១៩៧៩ របប ពលពតត្រូវបានដួលរលំ ចំនែកលោកត្រូវបន្តររស់នៅ បាត់ដំបង នៅឆ្នាំ ១៩៨១ លោកបានទៅរស់នៅជម្រុំមួយជិតនិងព្រុំដែនខ្មែរ-ថៃដើម្បីរៀនសូត្រនិងរស់នៅទីនោះផង។
នៅឆ្នាំ ១៩៨៩ លោកបានទទួលនៅអាហារូបករណ៏ទៅរៀននៅសហរដ្ធអាមេរិក នៅមហាវិទ្យាល័យ Gwynedd Mercycollege នៃរដ្ធ Pennsylvania ។ហើយនៅឆ្នាំ ១៩៩០ លោកបានធ្វើជាគ្រូបង្រៀន ព្រោះរូបលោកបានបរិញ្ញាបត្រ័អប់រំនៅមហាវិទ្យាល័យបណ្ឌិតជាន់ខ្ពស់។តែកាលដែលលោកទៅដល់អាមេរិកលោកមានបំណងមួយគីចង់ខ្លាយខ្លួនជាអ្នកជំនួញផ្នែកហិរញ្ញវត្ថុ។
នេះជាក្តីប្រាថ្នា តែការពិតលោកពុំទាន់បានក្លាយខ្លួនជាអ្នកជំនយញភ្លាមៗនោះទេ លោកក៏នៅបន្តរការងារជាគ្រូបង្រៀនទៀត ប៉ុន្តែគាត់បង្រៀនផ្នេក គណនី ការគ្រប់គ្រងសហគ្រាស
ធនតូច គ្រប់គ្រងផ្នែកអាជីវកម្ម ហើយនៅឆ្នាំ ១៩៩២ បានធ្វើការជាមួយអង្គការ UNDP ។ដែលលោកត្រូវបានគេអោយកាន់កាប់តំបន់ភ្នំពេញ វាជាដើមចមអោយកកើតទៅជាធនាគារ
អេស៊ីលីដា៕
បើចង់ជ្រាបកាន់តែច្បាស់លោកអ្នកអាចធ្វើការមើលវីដអូខាងក្រោមនេះ :
អត្ថបទដោយ លោកតា ក្រពុំឈូក
Comments
Post a Comment