រឿងបុរសកំសត់និងសេដ្ធី

កាលពីព្រេងនាយមានបុរសកំសត់ម្នាក់មានប្រពន្ធមូយ រាល់ថ្ងៃបុរសកំសត់និងប្រពន្ធតែងតែរស់នៅដោយការស្រង់យកខ្លិនអារហារពីសំនាក់ផ្ទះសេដ្ធី។ ថ្ងៃមូយមាណពកំសត់កំពង់តែរង់់ចាំក្លិនអារហារតែក្លិនអារហារនោះមិនទាន់មកដល់ ខ្លូនក៏ពោលថា យីក្លិនអីក៏ក្រមកដល់ម្លេះហេវបាយណាស់។គ្រាន់តែខ្លូនពោលមិនទាន់ជាប់ផងស្រាប់តែក្លិននោះបានមកដល់ រូចឡាន់មាត់ថាយីក្លិនមកដល់ហើយតា ហើយក៏បន្តហៅប្រពន្ធរបស់ខ្លូននែនាងអើយក្លិនមកដល់ហើយឆាប់ឡើង។រំពេចនោះប្រពន្ធតបអ្នកអើយថ្ងៃនេះបានម្ហូបអីដែរអ្នកអើយ ម្តីតបឈប់សិនចាំខ្ញុំស្រង់ក្លិនសិន មន្ទាប់មកក៏តបហាមានត្រីអាំងស្វាយខ្ចី សម្លរកកូរ អាមុកត្រីរស និងមានច្រើនទៀតខ្ញុំរាប់មិនអស់ទេ។ប្រពន្ធតបថាអ្នកញាំត្រីអាំងទៅទុកខ្ញុំសម្លរកកូ។ ចំនេរក្រោយមកបុរសកំសត់និងប្រពន្ធតែងតែសង់ផ្ទះនៅជិតផ្ទះសេដ្ធី ពោលបើខ្យល់បក់មកពីជើងនោះចៅមាណពសង់ផ្ទះនៅពីខាងត្បូងផ្ទះសេដ្ធី បើខ្យល់បក់មកពីទិសខាងលិចនោះចៅមាណពសង់ផ្ទពីខាងកេីតផ្ទសេដ្ឌី បើខ្យល់បក់មកពីទិសខាងកើតនោះសង់ផ្ទះនៅពីខាងលិច​ផ្ទះសេដ្ធីខ្យល់បក់មកពីទិសខាងត្បូងនោះចៅមាណពសង់ផ្ទះនៅពីខាងជើងផ្ទះសេដ្ធី។ តែមិនបានប៉ុន្មានរឿងនេះបានដឺងទៅដល់លោកសេដ្ធី។ពេលនោះលោកសេដ្ធីបានទៅដល់ផ្ទចៅមាណពហើយសួរថានែចៅមាណពថ្ងៃនេះចៅអែងបានអីឆី ចៅកំសត់ញរមាត់ហើយតប​បាទលោកសេដ្ធី បានសម្លរប្រហើរត្រពាំង លោកសេដ្ធីស្រែកគំហកថាយីចៅអែងហានលួចម្ហូបយើងឆីផង យើងនិងប្តឺងចៅអែងដាក់គុកហើយណា បើចៅអែងមិនសងប្រាក់យើង ចៅមាណពកំសត់តបថាខ្ញុំគ្រាន់តែហិតទេតា។ក្រោយមកលោកសេដ្ធីមានប្តឺងទៅចៅក្រម ពេលនោះចៅក្រមក៏កាត់ក្តីអោយសេដ្ធីឈ្នព្រោះខ្លាចអំណាចសេដ្ធី។រឿងក្តីនេះពុំអាចដាច់ស្រាច់នោះឡើយ ដំណឺងនេះបានជ្រាបទៅដល់ព្រមហាក្សត្រ។ព្រះមហាក្សត្រក៏ត្រាស់បង្គាប់អោយអ្នកទាំងពីរចូលគាល់ដើម្បីកាត់ក្ដីអោយ។ព្រះអង្គបានសួរទៅកាន់ចៅមាណពថាមើលចៅមាណពតើចៅពិតជាបានហិតក្លិនម្ហូបរបស់លោកសេដ្ធីមែនទេ?ចៅមាណពតបព្រះករុណាខ្ញុំម្ចាស់ពិតជាបានហិតក្លិនម្ហូមរបស់លោកសេដ្ធីមែន។ព្រះអង្គបានសូរទៀតថាមើលតើចៅអែងមានប្រាក់សងគេទេ?ចៅមាណពបខ្ញុំព្រះករុណាគ្មានប្រាក់នោះទេព្រអង្គ។ព្រះអង្គតបថាមិនអីទេចាំយើងសងជំនួស លោកសេដ្ធីតើអស់ប៉ុន្មានដែរ?លោកសេដ្ធីតបតាមតែព្ររាជតម្រិទេព្រះអង្គ ទាំងអស់៥តម្លឺងព្រះអង្គ។ចៅមាណពកំសត់តបកាលក្រែងកាលពីមុនលោកសេដ្ធីអែងទារត្រឺមតែ៣តម្លឺងទេតា សេដ្ធីអែងកុំចេះយើងគិតទាំងថ្លៃធ្វេីតំណើរមកប្តឺងនៅទីនេះទាំងអស់៥តម្លឺងត្រឺមត្រូវណាស់។ព្រះអង្គតបអើ៥តម្លឺងក៏៥តម្លឺងចុះ រូចក៏ត្រាស់អោយលោកអាមាត្យទៅយកប្រាក់មកសងលោកសេដ្ធី៕ក្រោយពីប្រាក់បានមកដល់មុខលោកសេដ្ធីស្ដេចត្រាស់បង្គាប់អោយលោកសេដ្ធីរាប់ក្រែងលោខ្វះ។លោកសេដ្ធីចាប់ផ្ដើមរាប់ ១ ២ ៣ ៤ ៥តម្លឺងរូចស្ដេចអោយលោកអាមាត្យយកប្រាក់ទៅទុកវិញ ភ្លាមនោះលោកសេដ្ធីក៏ប្រែទឺកមុខ ហេីយសូរទ្រង់ថាយកប្រាក់ខ្ញុំទៅណា?ទ្រង់តបយើងបានសងលោកសេដ្ធីរូចហើយ តែសេដ្ធីពោលតែខ្ញុំមិនទាន់យកប្រាក់ណាព្រះអង្គ?ទ្រង់តបតែចៅមាណពបានត្រឺមតែហិតខ្លិនម្ហូបរបស់លោកសេដ្ធីប៉ុននោះ ចឺងយើងសងលោកសេដ្ធីត្រឺមតែជាសម្លេងបានហើយ។រួចទ្រង់ត្រាស់សួរថាមើលោកសេដ្ធីតើលោកព្រមទេ។សេដ្ធីខ្មាស់គេយ៉ាងខ្លាំងហើយតបថាខ្ញុំព្រមហើយព្រះអង្គ​ ក្រោយមក​ទ្រង់ប្រាប់ទៅចៅមាណពថាចៅអែងមិនត្រូវរស់នៅដោយពឺងក្លិនម្ហូបពីគេទេ ត្រូវរស់នៅដោយពឺងលើខ្លូនអែងទើបប្រសើរ រូចត្រាស់សូរមើលចៅអែងយល់ទេចៅមាណពកំសត់ ចៅមាណពកំសត់តបបាទព្រះករុណាខ្ញុំម្ចាស់យល់ហើយ។ចាប់តាំងពីថ្ងៃនោះមកចៅមាណពកំសត់លេងរស់នៅដោយពឺងលើខ្លិនអាហាររបស់លោកសេដ្ធីទៀតហើយ ចៅមាណពកំសត់និងប្រពន្ធខិតខំធ្វើការងារដោយខ្លូនអែងហើយរស់នៅយ៉ាងសុខសប្បាយរៀងទៅ៕


                                                  ​                           ​ ចប់​

ប្រភព លោកតា ក្រពុំឈូក

Comments